ចេតសិកទុកៈ អភិធម្មបិដក បដិច្ចវារៈ
វារៈ ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងនអារម្មណប្បច្ច័យមានវារៈ ៣ ព្រោះហេតុប្បច្ច័យ ។ បេ ។ … ក្នុងនសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ១ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៣ ក្នុងនមគ្គប្បច្ច័យ មានវារៈ ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុង នវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ។ អនុលោមប្បដិលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ ។ ចប់ ចិត្តទុកៈ ។ ចេតសិកទុកៈ បដិច្ចវារៈ ចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ២ អាស្រ័យនូវចេតសិកក្ខន្ធ ១ ខន្ធ ១ អាស្រ័យនូវ ខន្ធ ២ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ អចេតសិកធម៌ អាស្រ័យនូវចេត- សិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកចេតសិកក្ខន្ធ ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវពួកចេតសិកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវ ចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចេតសិកក្ខន្ធ ១ នូវខន្ធ ២ … ក្នុងខណៈនៃ បដិសន្ធិ ។