អភិធម្មបិដក បច្ចយវារៈ
ទាំងអស់សុទ្ធតែមានវារៈ ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ឯសហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ ចេតសិកធម៌ពឹងផ្អែកនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺមានវារៈ ៣ ដូចគ្នានឹងបដិច្ចវារៈដែរ ។ អចេតសិកធម៌ ពឹងផ្អែក នឹងអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងចិត្ត ចិត្តពឹងផ្អែកនឹងវត្ថុ កដត្តារូបពឹងផ្អែកនឹងចិត្ត ក្នុងខណៈនៃ បដិសន្ធិ វត្ថុពឹងផ្អែកនឹងចិត្ត ចិត្តពឹងផ្អែកនឹងវត្ថុ មហាភូត ១ ។ ចេតសិកធម៌ ពឹងផ្អែកនឹងអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងចិត្ត ពួកចេតសិកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ វារៈ ទាំង ២ យ៉ាង បណ្ឌិតគប្បីធ្វើក្នុងខណៈនៃបដិសន្ធិចុះ ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ពឹងផ្អែកនឹងអចេតសិកធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងចិត្ត ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ វារៈ ២ យ៉ាង បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃ បដិសន្ធិចុះ ។ ចេតសិកធម៌ ពឹងផ្អែកនឹងចេតសិកធម៌ផង នឹងអចេតសិកធម៌ ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ពឹងផ្អែកនឹងចេតសិកក្ខន្ធ ១ ផង នឹងចិត្តផង នឹងខន្ធ ២ … ខន្ធ ២ ពឹងផ្អែកនឹងចេតសិកក្ខន្ធ ១ ផង នឹងចិត្តផង នឹងវត្ថុផង នឹងខន្ធ ២ … វារៈ ២ យ៉ាង បណ្ឌិតគប្បីធ្វើ