អភិធម្មបិដក សំសដ្ឋវារៈ
នអធិបតិប្បច្ច័យ មានវារៈ ៩ ។ សេចក្ដីបំប្រួញ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៩ ក្នុង មគ្គប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សំសដ្ឋវារៈ ចេតសិកធម៌ ច្រឡំនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ២ ច្រឡំនឹងចេតសិកក្ខន្ធ ១ នឹងខន្ធ ២ … ជាបដិសន្ធិ ។ អចេតសិកធម៌ ច្រឡំនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ចិត្តជាបដិសន្ធិ ច្រឡំនឹងពួកចេតសិកក្ខន្ធ ។ ចេតសិកធម៌ក្តី អចេតសិកធម៌ ក្តី ច្រឡំនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តក្តី ច្រឡំនឹងចេតសិកក្ខន្ធ ១ នឹងខន្ធ ២ … ជាបដិសន្ធិ ។ ចេតសិកធម៌ ច្រឡំនឹងអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ ជាបដិសន្ធិ ច្រឡំនឹងចិត្ត ។ ចេតសិកធម៌ ច្រឡំនឹងចេតសិកធម៌ ផង នឹងអចេតសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ច្រឡំនឹងចេតសិកក្ខន្ធ ១ ផង នឹងចិត្តផង នឹងខន្ធ ២ … ជាបដិសន្ធិ ។ សេចក្ដីបំប្រួញ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមាន