អភិធម្មបិដក បញ្ញាវារៈ
វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ចេតសិកធម៌ ច្រឡំនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះន ហេតុប្បច្ច័យ គឺប្រស្នា ៥ យ៉ាង បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ក្នុងវារៈទាំង ៣ មានមោហៈដែរ ។ សេចក្ដីបំប្រួញ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៥ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុង នវិបាកប្បច្ច័យ មានវារៈ ៥ ក្នុងនឈានប្បច្ច័យ មានវារៈ ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ។ ការរាប់ ២ យ៉ាង ក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ ។ បញ្ញាវារៈ ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយហេតុប្បច្ច័យ គឺពួកចេតសិកហេតុ ជាបច្ច័យ គឺជាបដិសន្ធិនៃពួកសម្បយុត្តកក្ខន្ធ ដោយ ហេតុប្បច្ច័យ ។ ចេតសិកធម៌ជាបច្ច័យនៃអចេតសិកធម៌ ដោយហេតុប្បច្ច័យ គឺពួកចេតសិកហេតុជាបច្ច័យ គឺជាបដិសន្ធិនៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូប ផង ដោយហេតុប្បច្ច័យ ។ ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ផង នៃ អចេតសិកធម៌ផង ដោយហេតុប្បច្ច័យ គឺពួកចេតសិកហេតុ ជាបច្ច័យ គឺ ជាបដិសន្ធិនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ ចេតសិកធម៌ជាបច្ច័យនៃចេតសិកធម៌ ដោយអារម្មណប្បច្ច័យ គឺពួកចេតសិកក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវពួកចេតសិកក្ខន្ធ ។ បណ្ឌិត គប្បីសួរនូវមូលផងចុះ ចិត្តកើតឡើងព្រោះប្រារព្ធនូវចេតសិកក្ខន្ធ ។ បណ្ឌិត គប្បីសួរនូវមូលផងចុះ ពួកចេតសិកក្ខន្ធក្តី ចិត្តក្តី កើតឡើង ព្រោះប្រារព្ធ នូវពួកចេតសិកក្ខន្ធ ។