ចិត្តសម្បយុត្តទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 76

ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុង នសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ១ ក្នុង នឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៣ ក្នុងនមគ្គប្បច្ច័យ មានវារៈ ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុង នវិប្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យមានវារៈ ៩ ។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ចប់ ចេតសិកទុកៈ ។ ចិត្តសម្បយុត្តទុកៈ បដិច្ចវារៈ ចិត្តសម្បយុត្តធម៌ ( ធម៌ដែលប្រកបដោយចិត្ត ) អាស្រ័យ នូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ អាស្រ័យ នូវចិត្តសម្បយុត្តក្ខន្ធ ១ ខន្ធ ១ អាស្រ័យនូវខន្ធ ២ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ ចិត្តវិប្បយុត្តធម៌ ( ធម៌ដែលប្រាសចាកចិត្ត ) អាស្រ័យនូវ ចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចិត្តសម្បយុត្តក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី អាស្រ័យនូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តសម្បយុត្តក្ខន្ធ ១ នូវខន្ធ ២ … ជាបដិសន្ធិ ។