អភិធម្មបិដក បច្ចយវារៈ
មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈ ដូចបដិច្ចវារៈដែរ ។ បច្ចយវារៈ ចិត្តសម្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ដូចបដិច្ចវារៈដែរ ។ ចិត្តវិប្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ មានវារៈ ១ … ដូចបដិច្ចវារៈដែរ ។ ចិត្តសម្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកចិត្តសម្បយុត្តកក្ខន្ធជា បដិសន្ធិ ពឹងផ្អែកនឹងវត្ថុ ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី ពឹងផ្អែក នឹងចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូបជាបដិសន្ធិ ពឹងផ្អែកនឹងពួកមហាភូត ។ ចិត្តសម្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តសម្បយុត្តធម៌ផង នឹងចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ពឹងផ្អែកនឹងចិត្តសម្បយុត្តក្ខន្ធ ១ ផង នឹងវត្ថុផង នឹងខន្ធ ២ … ជាបដិសន្ធិ ។ ចិត្តវិប្បយុត្តធម៌ ពឹងផ្អែក នឹងចិត្តសម្បយុត្តធម៌ផង នឹងចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូបជាបដិសន្ធិ ពឹងផ្អែកនឹងពួកចិត្តសម្បយុត្តក្ខន្ធ ផង នឹងពួកមហាភូតផង ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី ពឹងផ្អែក នឹងចិត្តសម្បយុត្តធម៌ផង នឹងចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះ