អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 85

ការរាប់ទាំង ២ យ៉ាងក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ ។ បញ្ញាវារៈ ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយ ហេតុប្បច្ច័យ គឺពួកចិត្តសម្បយុត្តហេតុជាបច្ច័យ គឺជាបដិសន្ធិនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកចិត្តសម្បយុត្តហេតុ ជាបច្ច័យ គឺជា បដិសន្ធិនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យ នៃចិត្តសម្បយុត្តធម៌ផង នៃចិត្តវិប្បយុត្តធម៌ផង ដោយហេតុប្បច្ច័យ គឺពួកចិត្តសម្បយុត្តហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយ អារម្មណប្បច្ច័យ គឺនូវទាន… នូវសីល… បុគ្គលធ្វើនូវឧបោសថកម្ម ពិចារណានូវឧបោសថកម្មនោះ ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះ ប្រារព្ធនូវពួកកុសលនោះ ទោមនស្សកើតឡើង នូវពួកកុសល ដែលសន្សំ ហើយ ក្នុងកាលមុន… ចេញអំពីឈាន នូវឈាន… ពួកព្រះអរិយៈ ចេញ អំពីមគ្គ ពិចារណានូវមគ្គ ពិចារណានូវផល នូវពួកកិលេសដែលលះបង់ ហើយ… ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួក កិលេសដែលធ្លាប់សន្សំហើយក្នុងកាលមុន នូវពួកចិត្តសម្បយុត្តក្ខន្ធ ថាមិន ទៀង ។ បេ ។ ទោមនស្សកើតឡើង បុគ្គលដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយ ចិត្តសម្បយុត្តធម៌ ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ ( ជាបច្ច័យ ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ ( ជាបច្ច័យ ) នៃនេវសញ្ញានាសញ្ញាយតនៈ ពួកចិត្តសម្បយុត្តក្ខន្ធជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោប