ចិត្តសមុដ្ឋានទុកៈ អភិធម្មបិដក បដិច្ចវារៈ
នូវចិត្តសំសដ្ឋក្ខន្ធ ១ នូវខន្ធ ២ … មានបដិសន្ធិដែរ ។ ចិត្តវិសំសដ្ឋធម៌ ( ធម៌ដែលប្រាសចាកការច្រឡំដោយចិត្ត ) អាស្រ័យនូវចិត្តសំសដ្ឋធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ អាស្រ័យ នូវពួកចិត្តសំសដ្ឋក្ខន្ធ ។ ចិត្តសម្បយុត្តទុកៈយ៉ាងណា ចិត្តសំសដ្ឋទុកៈ បណ្ឌិតគប្បី ធ្វើយ៉ាងនោះដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ ។ ចិត្តសមុដ្ឋានទុកៈ បដិច្ចវារៈ ចិត្តសមុដ្ឋានធម៌ ( ធម៌មានចិត្តជាសមុដ្ឋាន ) អាស្រ័យនូវ ចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ ១ នូវខន្ធ ២ … ក្នុងខណៈ នៃបដិសន្ធិ ខន្ធ ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ ១ នូវខន្ធ ២ … មហាភូត ១ ជាចិត្តសមុដ្ឋាន… ចិត្តសមុដ្ឋានរូបនិងឧបាទារូប អាស្រ័យនូវពួកមហាភូត ។ នោចិត្តសមុដ្ឋានធម៌ ( ធម៌មិនមានចិត្តជាសមុដ្ឋាន ) អាស្រ័យនូវ ចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តអាស្រ័យនូវពួកចិត្ត សមុដ្ឋានក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវពួកចិត្ត សមុដ្ឋានក្ខន្ធ ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី អាស្រ័យនូវ ចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ ១ នូវខន្ធ ២ … ក្នុងខណៈ នៃបដិសន្ធិ ខន្ធ ២ ក្តី ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ ១ នូវខន្ធ ២ ។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ