អភិធម្មបិដក បញ្ញាវារៈ
ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មាន វារៈ ៥ ។ ចិត្តសមុដ្ឋានធម៌ ច្រឡំនឹងចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺបញ្ញា ៥ បណ្ឌិត គប្បីធ្វើចុះ មានវារៈ ៣ មាន មោហៈដែរ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៥ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុង នវិបាកប្បច្ច័យ មានវារៈ ៥ ក្នុងនឈានប្បច្ច័យ មានវារៈ ៥ ក្នុង នមគ្គប្បច្ច័យ មានវារៈ ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ។ ការរាប់ទាំង ២ យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ ។ បញ្ញាវារៈ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយហេតប្បច្ច័យ គឺពួកចិត្តសមុដ្ឋានហេតុជាបច្ច័យ គឺជាបដិសន្ធិនៃពួកសម្បយុត្តកក្ខន្ធ ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសមុដ្ឋានធម៌ ដោយហេតុប្បច្ច័យ គឺពួកចិត្តសមុដ្ឋានហេតុ ជាបច្ច័យនៃចិត្ត ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសមុដ្ឋានហេតុ ជាបច្ច័យនៃចិត្តផង នៃពួកកដត្តារូបផង ដោយហេតុប្បច្ច័យ ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយហេតុប្បច្ច័យ គឺពួកចិត្តសមុដ្ឋានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈ នៃបដិសន្ធិ បេ ។