ចិត្តសហភុទុកៈ អភិធម្មបិដក បដិច្ចវារៈ
នសម្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុង នោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ។ ការរាប់ជាអនុលោម បណ្ឌិតគប្បីធ្វើ ចុះ ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ចប់ ចិត្តសមុដ្ឋានទុកៈ ។ ចិត្តសហភុទុកៈ បដិច្ចវារៈ ចិត្តសហភុធម៌ ( ធម៌កើតជាមួយនឹងចិត្ត ) អាស្រ័យនូវ ចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ ( ខន្ធកើតជាមួយនឹង ចិត្ត ) ១ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ អាស្រ័យនូវ ចិត្តសហភុក្ខន្ធ ១ នូវខន្ធ ២ ។ នោចិត្តសហភុធម៌ ( ធម៌មិនមែនកើត ជាមួយនឹងចិត្ត ) អាស្រ័យនូវចិត្តសហភុធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺចិត្តក្តី ចិត្តសមុដ្ឋានរូបជានោចិត្តសហភុក្តី អាស្រ័យនូវពួកចិត្តសហភុក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវពួកចិត្តសហភុក្ខន្ធ ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី អាស្រ័យនូវចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុនិងជានោចិត្តសហភុក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ ១ ក្នុងខណៈនៃ បដិសន្ធិ ខន្ធ ២ ក្តី ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ ១ ។