អភិធម្មបិដក បច្ចយវារៈ
ក្នុងនឈានប្បច្ច័យ មានវារៈ ៦ ក្នុងនមគ្គប្បច្ច័យ មាន វារៈ ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៩ ។ ការរាប់ ២ យ៉ាងក្រៅពីនេះ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ។ សហជាតវារៈ ដូចបដិច្ចវារៈដែរ ។ បច្ចយវារៈ ចិត្តសហភុធម៌ ពឹងផ្អែកនឹងចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ដូចបដិច្ចវារៈដែរ ។ នោចិត្តសហភុធម៌ ពឹងផ្អែកនឹងនោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តពឹងផ្អែក នឹងវត្ថុ ចិត្តសមុដ្ឋានរូប ជានោចិត្តសហភុនិងបដិសន្ធិ ពឹងផ្អែកនឹងចិត្ត ពួកមហាភូតទាំងអស់ ដូចបដិច្ចវារៈដែរ ។ ចិត្តសហភុធម៌ ពឹងផ្អែកនឹង នោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ ក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុក្តី ពឹងផ្អែកនឹងចិត្ត ពួកចិត្តសហភុក្ខន្ធនិង បដិសន្ធិ ពឹងផ្អែកនឹងវត្ថុ ពួកមហាភូតទាំងអស់ ដូចគ្នានឹងបដិច្ចវារៈដែរ ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី ពឹងផ្អែកនឹងនោចិត្តសហភុធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធនិងចិត្តសមុដ្ឋានរូប ជាចិត្ត សហភុនិងជានោចិត្តសហភុ ពឹងផ្អែកនឹងចិត្ត ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធ ក្តី ពឹងផ្អែកនឹងវត្ថុ បដិសន្ធិ ពួកមហាភូតទាំងអស់ ដូចបដិច្ចវារៈដែរ ។ ចិត្តសហភុធម៌ពឹងផ្អែកនឹងចិត្តសហភុធម៌ផង នឹងនោចិត្តសហភុធម៌ផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុក្តី ពឹងផ្អែកនឹងចិត្តសហភុក្ខន្ធ ១ ផង នឹងចិត្តផង នឹងខន្ធ ២ … ខន្ធ ២ ពឹងផ្អែក នឹងចិត្តសហភុក្ខន្ធ