អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 138

បញ្ញាវារៈ ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយហេតប្បច្ច័យ គឺពួកចិត្តសហភុហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត សមុដ្ឋានរូប ជាចិត្តសហភុផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ ចិត្តសហភុធម៌ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយហេតុប្បច្ច័យ គឺពួកចិត្តសហភុហេតុ ជាបច្ច័យនៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបជានោចិត្តសហភុផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសហភុហេតុ ជាបច្ច័យនៃចិត្តផង នៃពួកកដត្តារូបផង ដោយហេតុប្បច្ច័យ ។ ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ផង នៃនោចិត្តសហភុធម៌ផង ដោយហេតុប្បច្ច័យ គឺពួកចិត្តសហភុហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្ត សមុដ្ឋានរូបជាចិត្តសហភុនិងជានោចិត្តសហភុផង ដោយហេតុប្បច្ច័យ ។ ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអារម្មណប្បច្ច័យ គឺមានវារៈ ៩ ដូចគ្នានឹងចិត្តសមុដ្ឋានទុកៈដែរ មិនមានការធ្វើឲ្យ ផ្សេងៗគ្នាទេ ។ ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអធិបតិប្បច្ច័យ គឺមានវារៈ ៣ ឯអារម្មណាធិបតិក្តី សហជាតាធិបតិក្តី បណ្ឌិត គប្បីធ្វើចុះ ។ នោចិត្តសហភុធម៌ ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយ អធិបតិប្បច្ច័យ គឺមានវារៈ ៣ អារម្មណាធិបតិក្តី សហជាតាធិបតិក្តី ប្រស្នា ទាំង ៩ ក្តី ដូចចិត្តសមុដ្ឋានរូបដែរ បណ្ឌិតគប្បីធ្វើ ( ដោយអំណាច ) នៃ វារៈទាំង ៣ ចុះ ក្នុងទីបំផុតមានវារៈ ៣ ហើយជាអារម្មណាធិបតិដដែល ។