ចិត្តានុបរិវត្តិទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 147

ឧបនិស្សយប្បច្ច័យ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៩ ក្នុងនោវិគតប្បច្ច័យ មាន វារៈ ៩ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុង នសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ៣ ក្នុង នឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនោនត្ថិប្បច្ច័យមានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ ។ ចប់ ចិត្តសហភុទុកៈ ។ ចិត្តានុបរិវត្តិទុកៈ បដិច្ចវារៈ ចិត្តានុបរិវត្តិធម៌ ( ធម៌ប្រព្រឹត្តទៅតាមចិត្ត ) អាស្រ័យនូវ