ចិត្តសំសដ្ឋសមុដ្ឋានទុកៈ អភិធម្មបិដក បដិច្ចវារៈ
ចិត្តានុបរិវត្តិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូប ជាចិត្តានុបរិវត្តិក្តី អាស្រ័យនូវចិត្តានុបរិវត្តិក្ខន្ធ ១ ក្នុងខណៈនៃ បដិសន្ធិ ។ បេ ។ ចិត្តសហភុទុកៈយ៉ាងណា ចិត្តានុបរិវត្តិទុកៈនេះ បណ្ឌិតគប្បី ធ្វើយ៉ាងនោះដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ ។ ចិត្តសំសដ្ឋសមុដ្ឋានទុកៈ បដិច្ចវារៈ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ( ធម៌ច្រឡំដោយចិត្តនិងតាំងឡើង ដោយចិត្ត ) អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ២ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ១ ខន្ធ ១ អាស្រ័យនូវខន្ធ ២ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ( ធម៌មិនមែនច្រឡំដោយចិត្ត និងមិនមែនតាំងឡើងព្រោះចិត្ត ) អាស្រ័យ នូវចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូប ក្តី អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ១ នូវខន្ធ ២ … ជាបដិសន្ធិ ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្ត ក្នុងខណៈ នៃបដិសន្ធិ កដត្តារូបអាស្រ័យនូវចិត្ត វត្ថុអាស្រ័យនូវចិត្ត ចិត្តអាស្រ័យនូវ វត្ថុ មហាភូត ១ … ចិត្តសមុដ្ឋានរូប កដត្តារូបនិងឧប