អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 80 · ទំព័រ 155

បច្ចយវារៈ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ មានវារៈ ៣ ដូច បដិច្ចវារៈដែរ ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែក នឹងចិត្ត ចិត្តពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ មានរហូតដល់ពួកមហាភូត ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ពឹងផ្អែកនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងចិត្ត ពួកចិត្ត សំសដ្ឋសមុដ្ឋានក្ខន្ធ ពឹងផ្អែកនឹងវត្ថុ វារៈ ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈ នៃបដិសន្ធិចុះ ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ផង នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ១ ផង និងចិត្តផង នឹងខន្ធ ២ … ខន្ធ ២ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ១ ផង នឹងវត្ថុផង នឹងខន្ធ ២ … វារៈ ២ បណ្ឌិតគប្បីធ្វើក្នុងខណៈនៃបដិសន្ធិចុះ ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺនោចិត្តសំសដ្ឋសមុដ្ឋានរូប ពឹងផ្អែក នឹងពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នឹងចិត្តផង នោចិត្តសំសដ្ឋសមុដ្ឋានរូប ពឹងផ្អែកនឹងពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នឹងពួកមហាភូតផង ចិត្ត ពឹងផ្អែកនឹងពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នឹងវត្ថុផង វារៈ ៣ បណ្ឌិតគប្បី ធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ ។