អភិធម្មបិដក សំសដ្ឋវារៈ
ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺបញ្ញាទាំង ៩ បណ្ឌិតគប្បីធ្វើយ៉ាង នេះចុះ ឯបញ្ចវិញ្ញាណ បណ្ឌិតគប្បីធ្វើក្នុងបច្ចយវារៈចុះ មានវារៈ ៣ មាន មោហៈ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុង នអាហារប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុង នឈានប្បច្ច័យ មានវារៈ ៩ ក្នុងនមគ្គប្បច្ច័យ មានវារៈ ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់ទាំង ២ យ៉ាងក្រៅពីនេះក្តី និស្ស័យវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ។ សំសដ្ឋវារៈ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ១ នឹងខន្ធ ២ … ជាបដិសន្ធិ ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ច្រឡំនឹង ចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តជាបដិសន្ធិ ច្រឡំនឹងពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ច្រឡំនឹង