អភិធម្មបិដក បញ្ញាវារៈ
ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុង នវិបាកប្បច្ច័យ មានវារៈ ៥ ក្នុងនឈានប្បច្ច័យ មានវារៈ ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ។ ការរាប់ទាំង ២ យ៉ាង ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ ។ បញ្ញាវារៈ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយហេតុប្បច្ច័យ គឺពួកចិត្តសំសដ្ឋសមុដ្ឋានហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ មូលបណ្ឌិតគប្បីធ្វើចុះ ពួកចិត្ត សំសដ្ឋសមុដ្ឋានហេតុ ជាបច្ច័យ គឺជាបដិសន្ធិនៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ មូលបណ្ឌិតគប្បីធ្វើចុះ ពួកចិត្តសំសដ្ឋសមុដ្ឋានហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ គឺពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធកើតឡើង ព្រោះប្រារព្ធ នូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ។ មូល បណ្ឌិតគប្បីធ្វើចុះ ចិត្តកើតឡើង ព្រោះប្រារព្ធនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ។ មូល បណ្ឌិតគប្បីធ្វើចុះ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើងព្រោះប្រារព្ធនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យនៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយ អារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ( ជាបច្ច័យ ) នៃគោត្រភូ ។ សេចក្ដីបំប្រួញ ។ អារម្មណប្បច្ច័យ ក្នុងចិត្តសហភុទុកៈយ៉ាងណា អារម្មណប្បច្ច័យ បណ្ឌិតគប្បីធ្វ