ចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ អភិធម្មបិដក បដិច្ចវារៈ
ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុង នសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ១ ក្នុង ឧបនិស្សយប្បច្ច័យ មានវារៈ ៣ គ្រប់បទទាំងអស់ សុទ្ធតែមានវារៈ ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ គ្រប់បច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៩ ។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ ។ ចប់ ចិត្តសំសដ្ឋសមុដ្ឋានទុកៈ ។ ចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ បដិច្ចវារៈ ចិត្តសំសដ្ឋសមុដ្ឋានសហភុធម៌ ( ធម៌ដែលច្រឡំនឹងចិត្ត តាំងឡើងព្រោះចិត្ត និងកើតជាមួយនឹងចិត្ត ) អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ខន្ធ ២ អាស្រ័យនូវ ចិត្តសំសដ្ឋសមុដ្ឋានសហភុក្ខន្ធ ១ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ ចិត្តសំសដ្ឋសមុដ្ឋានទុកៈយ៉ាងណា ចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈនេះ ក៏ យ៉ាងនោះដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ ។ ចប់ ចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ ។