អជ្ឈត្តិកទុកៈ អភិធម្មបិដក បដិច្ចវារៈ
ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិធម៌ ( ធម៌ដែលច្រឡំនឹងចិត្ត តាំងឡើងព្រោះចិត្ត និងប្រព្រឹត្តទៅតាមចិត្ត ) អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ អាស្រ័យ នូវចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិក្ខន្ធ ១ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ ចិត្តសំសដ្ឋសមុដ្ឋានទុកៈយ៉ាងណា ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈនេះ ក៏យ៉ាងនោះដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ ។ ចប់ ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ ។ អជ្ឈត្តិកទុកៈ បដិច្ចវារៈ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្នុង អាស្រ័យនូវចិត្ត ។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃ បដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបខាងក្រៅក្តី អាស្រ័យនូវចិត្ត ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើងព្រោះ ហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបទាំង ខាងក្នុង ទាំងខាងក្រៅក្តី អាស្រ័យនូវចិត្ត ។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូប ក្តី អាស្រ័យនូវខន្ធ ១ ខាងក្រៅ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ ក្តី កដត្តារូបខាងក្រៅក្តី អាស្រ័យនូវខន្ធ ១ ខាងក្រៅ នូវខន្ធ ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត ១ … ចិត្តសមុដ្ឋានរូប កដត្តារូបនិងឧបាទារូប អាស្រ័យនូវពួកមហាភូត ។