អភិធម្មបិដក បច្ចយវារៈ
ឯសហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺមានវារៈ ៣ ដូចគ្នានឹងបដិច្ចវារៈដែរ ។ ធម៌ខាងក្រៅ ពឹងផ្អែក នឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ១ ខាងក្រៅ នឹងខន្ធ ២ … វារៈ ២ បណ្ឌិត គប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិ រហូតដល់ពួកមហាភូតខាងក្នុងចុះ ពួកខន្ធ ខាងក្រៅ ពឹងផ្អែកនឹងវត្ថុ ។ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តពឹងផ្អែកនឹងពួកខន្ធខាងក្រៅ ចិត្ត ពឹងផ្អែក នឹងវត្ថុ វារៈ ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ១ ខាងក្រៅ នឹងខន្ធ ២ … ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ វារៈ ២ បណ្ឌិតគប្បីធ្វើ ក្នុង ខណៈនៃបដិសន្ធិចុះ ។ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅ ផង ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូប ខាងក្នុង ពឹងផ្អែកនឹងចិត្តផង នឹងពួកសម្បយុត្តកក្ខន្ធផង ។ ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះហេតប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ១ ខាងក្រៅផង