អភិធម្មបិដក សំសដ្ឋវារៈ
យ៉ាងនេះចុះ ។ សំសដ្ឋវារៈ ធម៌ខាងក្រៅ ច្រឡំនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹងចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកស ម្បយុត្តកក្ខន្ធ ច្រឡំនឹងចិត្ត ។ ធម៌ខាងក្រៅ ច្រឡំនឹងធម៌ខាងក្រៅ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ច្រឡំនឹងខន្ធ ១ ខាងក្រៅ នឹងខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ ធម៌ខាងក្នុង ច្រឡំនឹងធម៌ខាងក្រៅ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត ច្រឡំនឹងពួកខន្ធខាងក្រៅ ក្នុងខណៈនៃ បដិសន្ធិ ។ បេ ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ច្រឡំនឹងធម៌ខាងក្រៅ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តក្តី ច្រឡំនឹងខន្ធ ១ ខាងក្រៅ នឹងខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ ធម៌ខាងក្រៅ ច្រឡំនឹង ធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ខន្ធ ២ ច្រឡំនឹងខន្ធ ១ ខាងក្រៅផង នឹងចិត្តផង នឹងខន្ធ ២ … ក្នុងខណៈ នៃបដិសន្ធិ ។ បេ ។ សេចក្ដីបំប្រួញ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ធម៌ខាងក្រៅ ច្រឡំនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះ