អភិធម្មបិដក បញ្ញាវារៈ
នហេតុប្បច្ច័យ គឺប្រស្នាទាំង ៥ បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ មានវារៈតែ ៣ ទេ ឯមោហៈក៏មានដែរ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៥ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុង នវិបាកប្បច្ច័យ មានវារៈ ៥ ក្នុងនឈានប្បច្ច័យ មានវារៈ ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ។ ការរាប់ទាំង ២ យ៉ាងក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះ ។ បញ្ញាវារៈ ធម៌ខាងក្រៅជាបច្ច័យនៃធម៌ខាងក្រៅ ដោយហេតុប្បច្ច័យ គឺ ពួកហេតុខាងក្រៅ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបខាងក្រៅផង ដោយហេតុប្បច្ច័យ ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយហេតុប្បច្ច័យ គឺពួកហេតុខាងក្រៅ ជាបច្ច័យនៃចិត្ត ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុ ខាងក្រៅជាបច្ច័យនៃចិត្តផង នៃពួកកដត្តារូបខាងក្នុងផង ដោយហេតុប្បច្ច័យ ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយហេ- តប្បច្ច័យ គឺពួកហេតុខាងក្រៅ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្ត ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុខាងក្រៅ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តា រូបទាំងខាងក្នុង ទាំងខាងក្រៅផង ដោយហេតុប្បច្ច័យ ។