ឧបទាទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 206

ឧបទាទុកៈ បដិច្ចវារៈ នោឧបាទាធម៌ ( ធម៌មិនមែនជាឧបាទា ) អាស្រ័យនូវឧបាទាធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកនោឧបាទាខន្ធ អាស្រ័យនូវវត្ថុ ។ នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូប ជានោឧបាទាក្តី អាស្រ័យនូវ ខន្ធ ១ ជានោឧបាទា នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ ៣ ក្តី កដត្តារូបជានោឧបាទាក្តី អាស្រ័យនូវខន្ធ ១ ជានោឧបាទា នូវខន្ធ ២ … នូវមហាភូត ១ … មហាភូត ២ អាស្រ័យនូវមហាភូត ២ ។ ឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូបជាឧបាទា អាស្រ័យនូវពួកខន្ធជានោឧបាទា ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូបជាឧបាទា កដត្តារូបនិងឧបាទារូប អាស្រ័យនូវពួកមហាភូត ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបជាឧបាទា និងជានោឧបាទា ក្តី អាស្រ័យនូវខន្ធ ១ ជានោឧបាទា នូវខន្ធ ២ … ជាបដិសន្ធិ ។ នោឧបាទាធម៌ អាស្រ័យនូវឧបាទាធម៌ផង នូវនោឧបាទាធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជា នោឧបាទាផង នូវវត្ថុផង នូវខន្ធ ២ ។ នោឧបាទាធម៌ អាស្រ័យនូវឧបាទាធម៌ ទើបកើតឡើង ព្រោះ អារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកនោឧបាទានក្ខន្ធ អាស្រ័យនូវ វត្ថុ ។ នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះ អារម្មណប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជានោឧបាទា នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។