អភិធម្មបិដក សំសដ្ឋវារៈ
នមគ្គប្បច្ច័យ មានវារៈ ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់ ២ យ៉ាង ក្រៅពីនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះ ចុះ ។ សំសដ្ឋវារៈ នោឧបាទាធម៌ ច្រឡំនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ជានោឧបាទា ខន្ធ ២ ច្រឡំនឹង ខន្ធ ២ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ សេចក្ដីបំប្រួញ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ នោឧបាទាធម៌ ច្រឡំនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះន ហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងអហេតុកក្ខន្ធ ១ ជានោឧបាទា នឹងខន្ធ ២ … ក្នុងអហេតុកប្បដិសន្ធិក្ខណៈ មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ ដោយឧទ្ធច្ចៈ ច្រឡំនឹងពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ។ សេចក្ដីបំប្រួញ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ