អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 220

ក្នុងនអាសេវនប្បច្ច័យ មានវារៈ ១ ក្នុងនកម្មប្បច្ច័យ មានវារៈ ១ ក្នុង នវិបាកប្បច្ច័យ មានវារៈ ១ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ១ ។ ការរាប់ទាំង ២ យ៉ាង ក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើ យ៉ាងនេះចុះ ។ បញ្ញាវារៈ នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជានោឧបាទា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជានោឧបាទាផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជានោ ឧបាទា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាឧបាទា ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ផង នៃ នោឧបាទាធម៌ផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ជានោឧបាទា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជាឧបាទា និងជានោឧបាទា ផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ ឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអារម្មណប្បច្ច័យ គឺនូវចក្ខុ… នូវកាយ ពួករូប ពួករស… នូវវត្ថុ ថាមិនទៀង ។ បេ ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូបដោយទិព្វចក្ខុ ឮនូវសំឡេង ដោយ ទិព្វសោតធាតុ រូបាយតនៈ ( ជាបច្ច័យ ) នៃចក្ខុវិញ្ញាណ រសាយតនៈជា បច្ច័យនៃជិវ្ហាវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកឧបាទាខន្ធ ជាបច្ច័យនៃ ការពិចារណានូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ។ នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលនូវទាន… នូវសីល… ធ្វើនូវ ឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ត្រេកអរ