ឧបទិន្ថទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 233

ក្នុងនោអវិគតប្បច្ច័យ មានវារៈ ៤ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុង នសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ៣ ក្នុង នឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ ៤ ។ សេចក្ដីបំប្រួញ ។ អនុលោមមាតិកា បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ចប់ ឧបាទាទុកៈ ។ ឧបទិន្នទុកៈ បដិច្ចវារៈ ឧបាទិន្នធម៌ ( ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហា ជាដើម កាន់យកហើយ ) អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាឧបាទិន្ន នូវខន្ធ ២ … ក្នុង ខណៈនៃបដិសន្ធិ ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ ១ ជាឧបាទិន្ន នូវខន្ធ ២ … វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត ១ … កដត្តារូបនិងឧបាទារូប អាស្រ័យនូវពួកមហាភូត ។ អនុបាទិន្នធម៌ ( ធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនបានកាន់យកហើយ ) អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទិន្នក្ខន្ធ ។