អភិធម្មបិដក សំសដ្ឋវារៈ
និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ ។ សំសដ្ឋវារៈ ឧបាទិន្នធម៌ ច្រឡំនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ជាឧបាទិន្ន នឹងខន្ធ ២ … ក្នុង ខណៈនៃបដិសន្ធិ ។ បេ ។ អនុបាទិន្នធម៌ ច្រឡំនឹងអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ជាអនុបាទិន្ន នឹងខន្ធ ២ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ១ ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុង សមនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសហជាតប្បច្ច័យ មានវារៈ ២ ក្នុង អញ្ញមញ្ញប្បច្ច័យ មានវារៈ ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ ២ ក្នុង ឧបនិស្សយប្បច្ច័យ មានវារៈ ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ២ ក្នុង អាសេវនប្បច្ច័យ មានវារៈ ១ ក្នុងកម្មប្បច្ច័យ មានវារៈ ២ ក្នុងវិបាកប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ឧបាទិន្នធម៌ ច្រឡំនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងអហេតុកក្ខន្ធ ១ ជាឧបាទិន្ន នឹងខន្ធ ២ … ក្នុងអហេតុកប្បដិសន្ធិក្ខណៈ ។ បេ ។ អនុបាទិន្នធម៌ ច្រឡំនឹងអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងអហេតុកក្ខន្ធ ១ ជា