អភិធម្មបិដក បញ្ញាវារៈ
អនុបាទិន្ន នឹងខន្ធ ២ … មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំ នឹងពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ២ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ២ ក្នុងនកម្មប្បច្ច័យ មានវារៈ ១ ក្នុង នវិបាកប្បច្ច័យ មានវារៈ ១ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ។ ការរាប់ ២ យ៉ាង ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បី ធ្វើយ៉ាងនេះចុះ ។ បញ្ញាវារៈ ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយហេតុប្បច្ច័យ គឺ ពួកឧបាទិន្នហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុង ខណៈនៃបដិសន្ធិ ពួកឧបាទិន្នហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃ ពួកកដត្តារូបផង ដោយហេតុប្បច្ច័យ ។ ឧបាទិន្នធម៌ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ ហេតុប្បច្ច័យ ។ ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ ផង ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ អនុបាទិន្នធម៌ ជា បច្ច័យនៃអនុបាទិន្នធម៌ ដោយហេតុប្បច្ច័យ គឺពួកអនុបាទិន្នហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។