ឧបទានទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 265

ឧបទានទុកៈ បដិច្ចវារៈ ឧបាទានធម៌ អាស្រ័យនូវឧបាទានធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺកាមុបាទាន អាស្រ័យនូវទិដ្ឋុបាទាន ទិដ្ឋុបាទាន អាស្រ័យ នូវកាមុបាទាន កាមុបាទាន អាស្រ័យនូវសីលព្វតុបាទាន សីលព្វតុបាទាន អាស្រ័យនូវកាមុបាទាន កាមុបាទានអាស្រ័យនូវអត្តវាទុបាទាន អត្តវាទុបាទានអាស្រ័យនូវកាមុបាទាន ។ នោឧបាទានធម៌ ( ធម៌មិនមែនជាឧបាទាន ) អាស្រ័យនូវឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកឧបាទាន ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី អាស្រ័យនូវឧបាទានធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺកាមុបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវទិដ្ឋុបាទាន កាមុបាទាន។ បណ្ឌិតគប្បីធ្វើជាចក្កៈទាំងអស់ចុះ ។ នោឧបាទានធម៌ អាស្រ័យនូវនោឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោឧបាទានក្ខន្ធ ១ នូវខន្ធ ២ … ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យនូវនោឧបាទានក្ខន្ធ ១ ក្នុងបដិសន្ធិក្ខណៈ នូវខន្ធ ២ … វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត ១ … ចិត្តសមុដ្ឋានរូប កដត្តារូបនិងឧបាទារូប អាស្រ័យនូវពួកមហាភូត ។ ឧបាទានធម៌អាស្រ័យនូវនោឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកឧបាទាន អាស្រ័យនូវពួកនោឧបាទានក្ខន្ធ ។ ឧបាទានធម៌ក្តី នោឧ- បាទានធម៌ក្តី អាស្រ័យនូវនោឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ពួកឧបាទានក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោឧបាទានក្ខន្ធ ១ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ២ ។ ឧបាទានធម៌ អ