អភិធម្មបិដក បច្ចយវារៈ
នអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យមានវារៈ ៩ ក្នុងនោនត្ថិប្បច្ច័យមានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ … ក្នុងមគ្គប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ឯសហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតកាលចែក គប្បីធ្វើថា កាមុបាទាន កើតជាមួយនឹងទិដ្ឋុបាទានចុះ ។ បច្ចយវារៈ ឧបាទានធម៌ ពឹងផ្អែកនឹងឧបាទានធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺកាមុបាទាន ពឹងផ្អែកនឹងទិដ្ឋុបាទាន ។ មានវារៈ ៣ ដូចគ្នា នឹងបដិច្ចវារៈដែរ ។ នោឧបាទានធម៌ ពឹងផ្អែកនឹងនោឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹង នោឧបាទានក្ខន្ធ ១ នឹងខន្ធ ២ … ក្នុងបដិសន្ធិក្ខណៈ ពួកមហាភូតខាងក្នុង ពឹងផ្អែកនឹងពួកខន្ធ រហូតដល់ពួកនោឧបាទានក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ ឧបាទានធម៌ ពឹងផ្អែកនឹងនោឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ពួកឧបាទាន ពឹងផ្អែកនឹងពួកនោឧបាទានក្ខន្ធ ពួកឧបាទាន ពឹងផ្អែកនឹងវត្ថុ ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ពឹងផ្អែកនឹងនោឧបាទានធម៌ ទើបកើត ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ពួកឧបាទានក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោឧបាទានក្ខន្ធ ១ នឹងខន្ធ ២ … ពួកឧបាទានពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកឧបាទានក្តី ពួកសម្បយុត្តកក្ខន្ធ ក្តី ពឹងផ្អែកនឹងវត្ថុ ។ ឧបាទានធម៌ ពឹងផ្អែកនឹងឧបាទានធម៌ផង