អភិធម្មបិដក សំសដ្ឋវារៈ
ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមាន វារៈ ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ នោឧបាទានធម៌ ពឹងផ្អែកនឹងនោឧបាទានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពឹងផ្អែកនឹងនោឧបាទានក្ខន្ធ ១ ជាអហេតុកៈ ក្នុង អហេតុកប្បដិសន្ធិក្ខណៈ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ រហូតដល់ ពួកអសញ្ញសត្វ កាយវិញ្ញាណពឹងផ្អែកនឹងកាយាយតនៈ ពួកនោឧបាទានក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ ឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ។ សេចក្ដីបំប្រួញ ។ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មាន វារៈ ៩ ដូចគ្នានឹងបដិច្ចវារៈដែរ ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់ទាំង ២ យ៉ាង ក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ ។ សំសដ្ឋវារៈ ឧបាទានធម៌ ច្រឡំនឹងឧបាទានធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺកាមុបាទាន ច្រឡំនឹងទិដ្ឋុបាទាន ទិដ្ឋុបាទានច្រឡំនឹងកាមុបាទាន ។ ចក្កៈ ។ ប្រស្នាទាំង ៩ បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ ។