អភិធម្មបិដក បញ្ញាវារៈ
ធ្វើយ៉ាងនេះចុះ ។ បញ្ញាវារៈ ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទានហេតុជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ មូល បណ្ឌិតគប្បីធ្វើ ចុះ ពួកឧបាទានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទាន ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ នោឧបាទានធម៌ ជាបច្ច័យ នៃនោឧបាទានធម៌ ដោយហេតុប្បច្ច័យ គឺពួកនោឧបាទានហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ ។ បេ ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយ ហេតុប្បច្ច័យ គឺពួកនោឧបាទានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកនោឧបាទានហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង នៃពួកចិត្តសមុដ្ឋានរូប ផង ដោយហេតុប្បច្ច័យ ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃ ឧបាទានធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទានហេតុក្តី ពួកនោឧបាទានហេតុ ក្តី ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ ។ មូល បណ្ឌិត គប្បីធ្វើចុះ ពួកឧបាទានហេតុក្តី ពួកនោឧបាទានហេតុក្តី ជាបច្ច័យនៃពួក សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានហេតុក្តី ពួកនោឧបាទានហេតុក្តី ជាបច្ច័យនៃ ពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ ហេតុប្បច្ច័យ ។