ឧបទានីយទុកៈ អភិធម្មបិដក បដិច្ចវារៈ
ក្បាលទី 80 · ទំព័រ 288
ឧបទានីយទុកៈ បដិច្ចវារៈ ឧបាទានីយធម៌ ( ធម៌ជាប្រយោជន៍ដល់ឧបាទាន ) អាស្រ័យ នូវឧបាទានីយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបាទានីយក្ខន្ធ ១ នូវខន្ធ ២ … វត្ថុ អាស្រ័យ នូវពួកខន្ធ ក្នុងបដិសន្ធិក្ខណៈ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត ១ ។ លោកិយទុកៈ យ៉ាងណា បណ្ឌិតគប្បីធ្វើ ( ឧបាទានីយទុកៈ ) យ៉ាង នោះដែរ មិនមានការធ្វើឲ្យប្លែកៗគ្នាទេ ។