ឧបទានសម្បយុត្តទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 288

ឧបទានសម្បយុត្តទុកៈ បដិច្ចវារៈ ឧបាទានសម្បយុត្តធម៌ ( ធម៌ប្រកបដោយឧបាទាន ) អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវឧបាទានសម្បយុត្តក្ខន្ធ ១ នូវខន្ធ ២ ។ ឧបាទានវិប្បយុត្តធម៌ ( ធម៌ដែលប្រាសចាកឧបាទាន ) អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ នូវពួកឧបាទានសម្បយុត្តក្ខន្ធ លោភៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួក ខន្ធ ដែលច្រឡំដោយលោភៈតែប្រាសចាកទិដ្ឋិ ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបាទានសម្បយុត្តក្ខន្ធ ១ នូវខន្ធ ២ … ខន្ធ ៣ ក្តី លោភៈក្តី អាស្រ័យនូវខន្ធ ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ នូវខន្ធ ២ ។ ឧបាទានវិប្បយុត្តធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ ខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបាទានវិប្បយុត្តក្ខន្ធ ១ នូវខន្ធ ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវលោភៈ ដែលប្រាសចាកទិដ្ឋិ ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យនូវឧបាទានវិប្បយុត្តក្ខន្ធ ១ ក្នុងបដិសន្ធិក្ខណៈ នូវខន្ធ ២ … វត្ថុអាស្រ័យនូវពួកខន្ធ ឯពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត ១ ។ ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវលោភៈ ដែលប្រាសចាក ទិដ្ឋិ ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី អាស្រ័យនូវ ឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុ