អភិធម្មបិដក បច្ចយវារៈ
។ ការរាប់ទាំងពីរយ៉ាងក្រៅនេះ បណ្ឌិតគប្បីធ្វើចុះ ឯសហជាតវារៈ ដូចគ្នា នឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ ឧបាទានសម្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ដូចគ្នានឹងបដិច្ចវារៈដែរ ។ ឧបាទានវិប្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺពឹងផ្អែកនឹងឧបាទានវិប្បយុត្តក្ខន្ធ ១ … រហូតដល់ពួកមហាភូតខាងក្នុង ពួកឧបាទានវិប្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ លោភៈ ដែលប្រាសចាក ទិដ្ឋិ ពឹងផ្អែកនឹងវត្ថុ ។ ឧបាទានសម្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទាន វិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកឧបាទានសម្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងលោភៈ ដែលប្រាសចាក ទិដ្ឋិ ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ពឹងផ្អែកនឹងឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកឧបាទានសម្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកស ម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងលោភៈ ដែលប្រាសចាក ទិដ្ឋិ ពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ពឹងផ្អែក នឹងវត្ថុ ។ ឧបាទានសម្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានសម្បយុត្តធម៌ផង នឹង ឧបាទានវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹង ផ្អែកនឹងឧបាទានសម្បយុត្តក្ខន្ធ ១ ផង នឹងវត្ថុផង នឹងខន្ធ ២ … ខន្ធ ៣ ពឹងផ្អែកនឹងខន្ធ ១ ដែលច្រឡំដោយលោភៈតែប្រាសចាកទិដ្ឋិផង នឹងលោភៈ ផង នឹងខន្ធ ២ ។ ឧបាទានវិប្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានសម្បយុត្តធម៌ផង នឹងឧបាទានវិប្បយុត្តធម៌ផង ទើ