អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 80 · ទំព័រ 297

ឧបាទានវិប្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានវិប្បយុត្តធម៌ ទើប កើតឡើង ព្រោះនហេតុប្បច្ច័យ គឺពឹងផ្អែកនឹងឧបាទានវិប្បយុត្តក្ខន្ធ ១ ជា អហេតុកៈ… រហូតដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណពឹងផ្អែកនឹងចក្ខាយតនៈ នឹងកាយាយតនៈ… ពួកឧបាទានវិប្បយុត្តក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធដែល ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង ។ សេចក្ដីបំប្រួញ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុង នអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៤ ក្នុងនវិបាកប្បច្ច័យមានវារៈ ៩ ក្នុងនអាហារប្បច្ច័យមានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់ទាំង ២ យ៉ាងក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះ ចុះ ។ សំសដ្ឋវារៈ ឧបាទានសម្បយុត្តធម៌ ច្រឡំនឹងឧបាទានសម្បយុត្តធម៌ ទើប