អភិធម្មបិដក បញ្ញាវារៈ
ទាំង ២ យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ។ បញ្ញាវារៈ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទានសម្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃ ឧបាទានវិប្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទានសម្បយុត្តហេតុ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ពួកហេតុដែលច្រឡំដោយ លោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃលោភៈដែលប្រាសចាកទិដ្ឋិផង នៃ ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួក ឧបាទានសម្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ពួកហេតុដែលច្រឡំដោយលោភៈតែប្រាសចាក ទិដ្ឋិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃលោភៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃ ឧបាទានវិប្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទានវិប្បយុត្តហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ លោភៈ ដែលប្រាសចាកទិដ្ឋិ ជាបច្ច័យ គឺជាបដិសន្ធិនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ មូល បណ្ឌិតគប្បីធ្វើចុះ លោភៈដែលប្រាសចាកទិដ្ឋិជា បច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ មូល បណ្ឌិតគប្បីធ្វើ ចុះ លោភៈដែលប្រាសចាកទិដ្ឋិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត សមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺមោហៈក្តី លោភៈក្តី ដែលច្រឡំដោ