ឧបទានឧបទានិយទុកៈ អភិធម្មបិដក បដិច្ចវារៈ
តប្បច្ច័យ មានវារៈ ៩ ។ ចប់ ឧបាទានសម្បយុត្តទុកៈ ។ ឧបទានឧបទានិយទុកៈ បដិច្ចវារៈ ធម៌ជាឧបាទានទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតប្បច្ច័យ គឺកាមុបាទាន អាស្រ័យនូវទិដ្ឋុបាទាន ទិដ្ឋុបាទាន អាស្រ័យនូវ កាមុបាទាន ។ ចក្កៈ ។ ធម៌ជាប្រយោជន៍ដល់ឧបាទានតែមិនមែនជាឧបាទាន អាស្រ័យនូវធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ ពួកឧបាទាន ។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក្តី ធម៌ជា ប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានក្តី អាស្រ័យនូវធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវទិដ្ឋុបាទាន ។ ចក្កៈ ។ ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន អាស្រ័យ នូវធម៌ជាឧបាទានតែមិនមែនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ជា ប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន បដិសន្ធិដរាបដល់មហាភូត ខាងក្នុង ។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺពួកឧបាទានអាស្រ័យនូវពួកខន្ធ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ។