អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 319

ជាប្រយោជន៍ដល់ឧបាទានតែមិនមែនជាឧបាទានក្តី អាស្រ័យនូវធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានផង នូវធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី កាមុបាទានក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានផង នូវទិដ្ឋុបាទានផង នូវខន្ធ ២ ។ ចក្កៈ ។ ឧបាទានទុកៈ យ៉ាងណា ( ឧបាទានឧបាទានិយទុកៈ ) ក៏ យ៉ាងនោះដែរ បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បី ធ្វើយ៉ាងនេះចុះ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ ។ អាមសនៈ គឺបរាមាសទុកៈ ទើបមានការធ្វើឲ្យផ្សេងៗគ្នា ។ បញ្ញាវារៈ ធម៌ជាឧបាទានទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយហេតុប្បច្ច័យ គឺពួក ហេតុជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ ។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ ឧបាទាន ជាបច្ច័យនៃធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេ- តប្បច្ច័យ ។ បញ្ញាទាំង ៩ មិនប្លែកគ្នាទេ ដូចឧបាទានទុកៈដែរ ។ ធម៌ជាឧបាទានទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយអារម្មណប្បច្ច័យ គឺ ពួកឧបាទាន ប្រារព្ធហើយនូវពួកឧបាទាន ទើបកើតឡើង ។ មានវារៈ ៣ ។ ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃធម៌ ជា ប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ដោយអារម្មណប្បច្ច័យ គឺ (