ឧបទានឧបទានសម្បយុត្តទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 322

ឧបទានឧបទានសម្បយុត្តទុកៈ បដិច្ចវារៈ ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន អាស្រ័យនូវធម៌ ជាឧបាទានទាំងប្រកបដោយឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ កាមុបាទាន អាស្រ័យនូវទិដ្ឋុបាទាន ។ បណ្ឌិត គប្បីធ្វើជាចក្កៈចុះ ។ ធម៌ ប្រកបដោយឧបាទានតែមិនមែនជាឧបាទាន អាស្រ័យនូវធម៌ ជាឧបាទានទាំង ប្រកបដោយឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកឧបាទាន ។ ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ក្តី ធម៌ប្រកបដោយឧបាទានតែមិនមែនជាឧបាទានក្តី អាស្រ័យនូវធម៌ ជា ឧបាទានទាំងប្រកបដោយឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ កាមុបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវទិដ្ឋុបាទាន ។ ចក្កៈ ។ នូវ ធម៌ប្រកបដោយឧបាទាន ។