អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 322

សេចក្ដីបំប្រួញ ។ មានការប៉ះពាល់ មានការធ្វើ ឲ្យផ្សេងៗគ្នា ដូចគ្នានឹងឧបាទានទុកៈដែរ មានបញ្ញា ៩ រូបមិនមានទេ វារៈទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ អរូបនៅដដែល ។ បញ្ញាវារៈ ធម៌ជាឧបាទានទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ ជា ឧបាទានទាំងប្រកបដោយឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតប្បច្ច័យ ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកហេតុ ជាឧបាទានទាំងប្រកប ដោយឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ មូល បណ្ឌិត គប្បីសួរផងចុះ ពួកហេតុជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង ដោយហេតុប្បច្ច័យ ។ ធម៌ប្រកបដោយឧបាទានតែមិនមែនជាឧបាទាន ជាបច្ច័យនៃធម៌ប្រកបដោយ ឧបាទានតែមិនមែនជាឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុប្រកបដោយ ឧបាទានតែមិនមែនជាឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតប្បច្ច័យ ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកហេតុប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតប្បច្ច័យ ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកហេតុប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង ដោយហេតុប្បច្ច័យ ។ ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទានក្តី ធម៌ ប្រកបដោយឧបាទានតែមិនមែនជាឧបាទានក្តី ជាបច្ច័យនៃធម៌ ជាឧបាទាន ទាំងប្រកបដោយឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុជាឧបាទាន ទាំង ប្រកបដោយឧបាទានក្តី ពួកហេតុប្រកបដោយឧបាទានតែមិនមែនជាឧបាទាន ក្តី ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ ។