ឧបទានវិប្បយុត្តឧបទានិយទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 328

ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើផង ចុះ ។ ចប់ ឧបាទានឧបាទានសម្បយុត្តទុកៈ ។ ឧបទានវិប្បយុត្តឧបទានិយទុកៈ បដិច្ចវារៈ ឧបាទានវិប្បយុត្តឧបាទានិយធម៌ ( ធម៌ដែលប្រាសចាក ឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ) អាស្រ័យនូវឧបាទានវិប្បយុត្តឧបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបាទានវិប្បយុត្តឧបាទានិយក្ខន្ធ ១ នូវខន្ធ ២ … ក្នុងបដិសន្ធិក្ខណៈ ។ បេ ។ មហាភូត ១ … ចិត្តសមុដ្ឋានរូប កដត្តារូបនិង ឧបាទារូប អាស្រ័យនូវពួកមហាភូត ។ ឧបាទានវិប្បយុត្តអនុបាទានិយធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវឧបាទានវិប្បយុត្តអនុបាទានិយក្ខន្ធ ១ នូវ ខន្ធ ២ ។ ឧបាទានវិប្បយុត្តឧបាទានិយធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានវិប្បយុត្តអនុបាទានិយក្ខន្ធ ។ ឧបាទានវិប្បយុត្តឧបា-