កិលេសទុកៈ អភិធម្មបិដក បដិច្ចវារៈ
ទានិយធម៌ក្តី ឧបាទានវិប្បយុត្តអនុបាទានិយធម៌ក្តី អាស្រ័យនូវឧបាទានវិប្បយុត្តអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបាទានវិប្បយុត្តអនុបាទានិយក្ខន្ធ ១ ។ ឧបាទានវិប្បយុត្តឧបាទានិយធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តឧបាទានិយធម៌ ផង នូវឧបាទានវិប្បយុត្តអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះហេតប្បច្ច័យ គឺចិត្តសមុដ្ឋានរូបអាស្រ័យនូវពួកឧបាទានវិប្បយុត្តអនុបាទានិយក្ខន្ធ ផង នូវពួកមហាភូតផង ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ។ បេ ។ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ទុកៈនេះ ដូចគ្នានឹង លោកិយទុកៈ ក្នុងចូឡន្តរទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ ។ ចប់ ឧបាទានវិប្បយុត្តឧបាទានិយទុកៈ ។ កិលេសទុកៈ បដិច្ចវារៈ កិលេសធម៌អាស្រ័យនូវកិលេសធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈនិងអនោត្តប្បៈ អាស្រ័យ នូវលោភៈ មោហៈ ទិដ្ឋិ ឧទ្ធច្ចៈ អហិរិកៈនិងអនោត្តប្បៈ អាស្រ័យនូវ លោភៈ មោហៈ មានះ ថីនៈ ឧទ្ធច្ចៈ អហិរិកៈនិងអនោត្តប្បៈ អាស្រ័យនូវ លោភៈ មោហៈ មានះ ឧទ្ធច្ចៈ អហិរិកៈនិងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ថីនៈ ឧទ្ធច្ចៈ អហិរិកៈនិងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ឧទ្ធច្ចៈ អហិរិកៈនិងអនោត្តប្បៈ អាស្រ័យ នូវលោភៈ មោហៈ ថីនៈ ឧទ្ធច្ចៈ អហិរិកៈនិងអនោត្តប្បៈ អាស្រ័យនូវទោសៈ មោហៈ ឧទ្ធច្ចៈ អហិរិកៈនិង អនោត្តប្បៈ អាស្រ័យនូវទោសៈ មោហៈ ឧទ្ធច្ចៈ អហិរិកៈនិងអនោត្តប្បៈ អាស្រ័យនូវវិចិកិច្ឆា មោហៈ អហិរិកៈនិងអនោត្តប្បៈ អាស្រ័យនូវឧទ្ធច្ចៈ ។