អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 80 · ទំព័រ 337

កិលេសធម៌ផង នឹងនោកិលេសធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែកនឹងវិចិកិច្ឆាផង នឹងពួកសម្បយុត្តកក្ខន្ធផង នឹងវត្ថុផង មោហៈដែលច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងឧទ្ធច្ចៈ ផង នឹងពួកសម្បយុត្តកក្ខន្ធផង នឹងវត្ថុផង ។ សេចក្ដីបំប្រួញ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៤ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ។ បេ ។ ក្នុងនកម្មប្បច្ច័យ មាន វារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ ១ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ឯការរាប់ ២ យ៉ាង ក្រៅពីនេះក្តី និស្សយវារៈក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ ។ សំសដ្ឋវារៈ កិលេសធម៌ ច្រឡំនឹងកិលេសធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈនិងអនោត្តប្បៈ ច្រឡំ នឹងលោភៈ ។ ចងជាចក្កៈចុះ ។ បញ្ញាទាំង ៩ បណ្ឌិត គប្បីធ្វើយ៉ាងនេះ ចុះ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ កិលេសធម៌ ច្រឡំនឹងកិលេសធម៌ ទើបកើតឡើង ព្រោះ