អភិធម្មបិដក បញ្ញាវារៈ
នហេតុប្បច្ច័យ គឺនហេតុប្បញ្ញា ៤ យ៉ាង បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៤ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុង នវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុង នមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ ការរាប់ពីរយ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតធ្វើយ៉ាងនេះចុះ ។ បញ្ញាវារៈ កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយហេតុប្បច្ច័យ គឺពួកកិលេសហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្កិលេស ដោយហេតុប្បច្ច័យ ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកកិលេសហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ មូល បណ្ឌិត គប្បីសួរផងចុះ ពួកកិលេសហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃ ពួកកិលេសផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយហេតុប្បច្ច័យ គឺពួកនោកិលេសហេតុ ជាបច្ច័យ គឺជាបដិសន្ធិនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត សមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ កិលេសធម៌ជាបច្ច័យនៃកិលេសធម៌ ដោយអារម្មណប្បច្ច័យ គឺពួកកិលេស កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស ។ មូល បណ្ឌិត គប្បីសួរផងចុះ ពួកនោកិលេស កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស ។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល ( ឲ្យ ) នូវទាន… នូវសីល… នូវឧបោសថ