សង្កិលិដ្ឋទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 351

សង្កិលេសិកទុកៈ បដិច្ចវារៈ សង្កិលេសិកធម៌ គឺធម៌ដែលគួរដើម្បីដល់នូវសេចក្តីសៅហ្មង ( ពួកកិលេសទាំងអស់ ) អាស្រ័យនូវសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ លោកិយទុកៈ យ៉ាងណា ( សង្កិលេសិកទុកៈ ) បណ្ឌិត គប្បីធ្វើយ៉ាងនោះដែរ មិនមានការធ្វើផ្សេងៗគ្នាទេ ។ សង្កិលិដ្ឋទុកៈ បដិច្ចវារៈ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែល ប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយសេចក្តីសៅហ្មង នូវខន្ធ ២ ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែលប្រកប ដោយ សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធដែលប្រកបដោយសេចក្តីសៅហ្មង ។ ធម៌ដែលប្រកបដោយ សេចក្តីសៅហ្មងក្តី ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងក្តី អាស្រ័យ នូវធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយ សេចក្តីសៅហ្មង នូវខន្ធ ២ ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែល មិនប្រកបដោយសេចក្តីសៅហ្មង នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ វត្ថុ អាស្រ័យនូវពួក ខន្ធពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត ១ ។ ធម៌ដែល មិនប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែលប្រកបដោយសេចក្តី សៅហ្មងផង នូវធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធដែលប្រកបដោយ សេចក្តីសៅហ្មងផង នូវពួកមហាភូតផង