អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 80 · ទំព័រ 354

មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនសម្បយុត្តប្បច្ច័យ មាន វារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់ទាំង ២ យ៉ាង ក្រៅពីនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ។ បច្ចយវារៈ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌ដែល ប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមាន វារៈ ៣ ដូចគ្នានឹងបដិច្ចវារៈដែរ ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅ ហ្មង ពឹងផ្អែកនឹងធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ១ ដែលមិនប្រកបដោយសេចក្តីសៅហ្មង នឹងខន្ធ ២ … មានបដិសន្ធិ រហូតដល់ ពួកមហាភូតខាងក្នុងដែរ ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ពឹងផ្អែក នឹងធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយសេចក្តីសៅហ្មង ពឹងផ្អែកនឹងវត្ថុ ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មងក្តី ធម៌ដែលមិនប្រកបដោយសេចក្តី សៅហ្មងក្តី ពឹងផ្អែកនឹងធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយសេចក្តីសៅហ្មង ពឹង ផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ។ ធម៌ដែលប្រកបដោយ សេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ផង នឹងធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងខន្ធ ១ ដែលប្រកបដោយសេចក្តីសៅ ហ្មងផង នឹងវត្ថុផង នឹងខន្ធ ២ ។