អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 80 · ទំព័រ 357

វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៤ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ៣ ក្នុង នឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៤ ក្នុង នបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុង នកម្មប្បច្ច័យ មានវារៈ ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនសម្បយុត្តប្បច្ច័យ មាន វារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់ ២ យ៉ាង ក្រៅពីនេះក្តី និស្សយវារៈក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ ។ សំសដ្ឋវារៈ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ច្រឡំនឹងធម៌ ដែល ប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលប្រកបដោយសេចក្តីសៅហ្មង នឹងខន្ធ ២ ។ ធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ច្រឡំនឹងធម៌ ដែលមិនប្រកបដោយ សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹង ខន្ធ ១ ដែលមិនប្រកបដោយសេចក្តីសៅហ្មង នឹងខន្ធ ២ … ជាបដិសន្ធិ ។