អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 359

យុត្តប្បច្ច័យ មានវារៈ ២ ។ ការរាប់ទាំង ២ យ៉ាងក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ ។ បញ្ញាវារៈ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែល ប្រកបដោយសេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយ សេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលមិនប្រកបដោយ សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយសេចក្តី សៅហ្មង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ ធម៌ដែល ប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលប្រកបដោយសេចក្តីសៅហ្មងផង នៃធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងផង ដោយហេតុប្បច្ច័យ គឺពួកហេតុដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ ធម៌ដែលមិនប្រកបដោយ សេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ បេ ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែល ប្រកបដោយសេចក្តីសៅហ្មងដោយអារម្មណប្បច្ច័យ គឺ ( បុគ្គល ) ត្រេកអរ រីករាយនឹងរាគៈ រាគៈប្រារព្ធនូវរាគៈនោះ… ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ… ទោមនស្សក ើតឡើង បុគ្គលត្រេកអរនឹងទិដ្ឋិ ។ ដូចគ្នានឹងកុសលត្តិកៈដែរ ។