កិលេសសង្កិលេសិកទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 372

នូវខន្ធ ១ ដែលប្រកបដោយកិលេស នូវខន្ធ ២ ។ ធម៌ដែលប្រាសចាក កិលេស អាស្រ័យនូវធម៌ដែលប្រកបដោយកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធដែលប្រកបដោយ កិលេស ។ កិលេសសម្បយុត្តទុកៈ ដូចគ្នានឹងសង្កិលិដ្ឋទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ ។ ចប់ កិលេសសម្បយុត្តទុកៈ ។ កិលេសសង្កិលេសិកទុកៈ បដិច្ចវារៈ ធម៌ដែលសៅហ្មងទាំងគួរដល់សេចក្តីសៅហ្មង អាស្រ័យ នូវធម៌ ដែលសៅហ្មងទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ អាស្រ័យ នូវលោភៈ ។ គប្បីធ្វើជាចក្កៈផងចុះ ។ ធម៌គួរដល់សេចក្តីសៅហ្មង តែ មិនមែនជាសៅហ្មង អាស្រ័យនូវធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅ ហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកកិលេស ។ ធម៌ដែលសៅហ្មង ទាំងគួរដល់ សេចក្តីសៅហ្មងក្តី ធម៌គួរដល់សេចក្តីសៅហ្មង តែមិនមែនជាសៅហ្មងក្តី